Floyd ​​​មាន​​គម្រោង​ឆ្នាំ​ថ្មី ​​ចង់​​​ទៅ​លេង​ Leicester & Liverpool ​ឆាប់ៗ

អតីត​​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ Floyd Mayweather ​​​មាន​គម្រោង​ថ្មី​មួយ​ក្នុង​ឆ្នាំ​ថ្មី​២០១៧​ ​​ដោយ​​គ្រោង​ទៅ​លេង​នៅ​ទីក្រុង​ Leicester, Liverpool ​និង​ទីក្រុង​​ឡុងដុង​ ​ប្រទេស​អង់គ្លេស ​នៅ​​ខែ​មិនា​ខាង​មុខ​នេះ។
Floyd Mayweather
​តាម​គ្រោង​ដំណើរ​ទស្សនកិច្ច​នេះ​ ​ក៏​មិន​ខុស​គ្នា​ពី​ឆ្នាំ​មុន​ដែរ ​ដោយ​ Floyd ​នឹង​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​ Johnny Nelson (អ្នក​សម្ភាសន៍) ​នៅ​​លើ​ឆាក​​ នា​ប្រទេស​អង់គ្លេស។ អ្នកគាំទ្រ​អាច​ទិញ​សំបុត្រ​ចូល​ទស្សនា​បាន ​ដែល​មាន​តម្លៃ ​៤០​ផោន​​មើល​ពី​ចម្ងាយ និង​​សំបុត្រ​ VIP​ តម្លៃ​​១០០០​ផោន​ (​ជិត​១២៣០​ដុល្លារ) ​អាច​ជួប​ Floyd ផ្ទាល់​បាន​១៥​នាទី ​និង​អាច​ថត​រូប​ជាមួយ​​ទៀត​ផង។
Floyd ពាក់អាវ​ស្ទីល Michael Jackson អបអរ​ឆ្នាំ​ថ្មី
Floyd ​បាន​ប្រកាស​ចូល​និវត្តន៍ ​កាល​ឆ្នាំ​២០១៥ ​បន្ទាប់​ពី​​វ៉ៃ​៤៩​ប្រកួត ឈ្នះ​ទាំង​៤៩ និង​វ៉ៃ​ឈ្នះ​ Andre Berto ​នៅ​ប្រកួត​ចុង​ក្រោយ។ អតីត​កំពូល​អ្នក​ប្រដាល់​អាមេរិក​រូប​នេះ​ ​​កំពុង​តែ​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា ​អាច​នឹង​ត្រឡប់​ឡើង​សង្វៀន​ជា​ថ្មី ​វ៉ៃ​ជាមួយ​ Manny Pacquiao ​ម្ដង​ទៀត​​ផង​ដែរ៕

ប្រភព៖ Mirror  
Share on Google Plus

About New Movie

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
loading...