ប្រសិនបើលោកអ្នកធ្វើដំណើរទៅក្នុងទីក្រុងឌុយបៃ នោះលោកអ្នកនឹងស្រឡាំងកាំងដោយឃើញមានរថយន្តទំនើបរាប់ពាន់គ្រឿងត្រូវបានបោះបង់ចោល។
រថយន្តស្ព័រទំនើបៗដែលមានតម្លៃមិនតិចជាង ២៥០.០០០ ដុល្លារ ត្រូវបានទុកចោលនៅកន្លែងចតដោយមិនមាននរណាមកយកវិញទេ។ ប៉ុន្តែចុះហេតុអ្វីបានឡានឡូយៗទាំងនេះត្រូវគេទុកចោល?
មូលហេតុនោះគឺថា ជនបរទេសរាប់ពាន់នាក់បានមករស់នៅក្នុងទីក្រុងឌុយបៃនៅដើមឆ្នាំ ២០០០ ដោយសារការទាក់ទាញនូវការងារមានប្រាក់បៀវត្សរ៍ខ្ពស់។ ជនបរទេសមកពីលោកខាងលិចទាំងនេះបានខ្ចីលុយធនាគារទិញរបស់របរប្រើប្រាស់ហ៊ឺហា រស់នៅក្នុងជីវិតដ៏សុខស្រួលអំឡុងយុគមាសនៅឌុយបៃ។
ប៉ុន្តែនៅពេលសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងឆ្នាំ ២០០៩ ជនជាតិអឺរ៉ុបទាំងនេះស្រាប់តែផុងខ្លួនក្នុងបំណុលដ៏ច្រើនហើយក្ស័យធន។
នៅក្នុងទីក្រុងឌុយបៃ ទោសជាប់គុកគឺមានលក្ខណៈធ្ងន់ធ្ងរ ដោយអាចដេកក្នុងពន្ធនាគារទៀតផងចំពោះអ្នកដែលជាប់បំណុលច្រើន ឬក៏ក្ស័យធន។
ដូច្នេះនៅពេលពេលវេលាកាន់តែលំបាក ជនបរទេសទាំងនេះបានចាកចេញពីប្រទេសអារ៉ាប់រួមអេមីរ៉ាត់ដោយទុកឡានទំនើបៗរបស់ពួកគេនៅក្នុងធូលីដី នៅកន្លែងចតឡាននានារួមទាំងក្នុងព្រលានយន្តហោះ។
រថយន្តជាច្រើនត្រូវបានរកឃើញជាមួយ Credit Card ដែលមានការប្រាក់ពីរខ្ទង់ និងលិខិតសុំអភ័យទោសនៅក្នុងនោះ៕
Blogger Comment
Facebook Comment