ចុង​ឆ្នាំ​២០២២ កប៉ាល់​ធំ​ៗ​ទូ​ទាំង​ពិភព​លោក អាច​ចូល​ចត​​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​បាន​

៩៣​% នៃ​កប៉ាល់​ទូទាំង​ពិភព​លោក​ទាំង​អស់​​ នឹង​អាច​ចូល​ចត​​ នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​បាន ដោយ​មិន​ចាំ​បាច់​ដឹក​ទំនិញ​ពី​​កម្ពុជា ទៅ​ដាក់​នៅ​សិង្ហបុរី​ក្នុង​តម្លៃ​ខ្ពស់​ឡើយ​។ នេះ​បើ​តាម​ការ​ថ្លែង​​របស់​ ​​ឯកឧត្ដម ស៊ុន​ ចាន់​ថុល ទេស​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ ក្រសួង​​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​។
រូបភាព៖ maritime-executive
តាម​របាយ​ការណ៍​សង្ខេប​ ​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៧ របស់​​ក្រសួង​ សាធារណការ និង​ដឹក​ជញ្ជូន​ ដើម​ឆ្នាំ​២០២៣ កំពង់​ផែ​ស្វយ័ត​​ក្រុង​ព្រះ​សីហនុ​ នឹង​​​ត្រូវ​សាង​សង់​ចំណត​ថ្មី​ក្លាយ​​ទៅ​ជា​កំពង់​ផែ លំដាប់​ថ្នាក់​មធ្យម​ ដោយ​បរិមាណ​​កុងតេន័រ​ឆ្លង​កាត់​​លើស​ពី ១​លាន TEU (Twenty-foot equivalent unit) (ចំណុះ​​កុង​តេន័រ​ដឹក​ទំនិញ​ ៦.១​ម៉ែត្រ) ក្នុង​មួយ​ឆ្នាំ​។
​ចំណត​​ផែ​ថ្មី នឹង​មាន​​​ប្រវែង​៣៥០​ម៉ែត្រ និង​ជម្រៅ​ទឹក​ ១៤.៥​ម៉ែត្រ​​ នឹង​សាង​សង់​រួច​ត្រឹម​ចុង​ឆ្នាំ​២០២២។ ហើយ​វា​នឹង​ផ្ដល់​ឱកាស ឲ្យ​នាវា​ធំ​ៗ​ចូល​ចត​បាន​ ធ្វើ​ឲ្យ​តម្លៃ​ដឹក​ជញ្ជូន​ តាម​សមុទ្រ​ទៅ​-មក កម្ពុជា ចុះ​ទាប​ នឹង​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ជិត​ខាង។
យោង​តាម​របាយ​ការណ៍​ខាង​លើ​ផង​ដែរ ចាប់​ពី​២០១៥ រហូត​ដល់​ឆ្នាំ ២០១៨ ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន ក៏​កំពុង​សាង​សង់​ផែ​ពហុ​បំណង​ប្រវែង ៣៣០​ម៉ែត្រ ជម្រៅ​ទឹក​ ១៣.៥​ម៉ែត្រ តាម​គម្រោង​ចំណាយ​ថវិកា​ ចំនួន​ ៧៤.២​លាន​ដុល្លារ​អាមេរិក ។ តាម​ប្រសាសន៍​របស់​លោក​រដ្ឋ​មន្ត្រី ផែ​ពហុ​បំណង​នោះ គឺ​សម្រាប់​​បង្ក​ភាព​ងាយ​ស្រួល​ដល់​កប៉ាល់​ទេសចរណ៍ ឬ​កប៉ាល់​ដឹក​ទំនិញ​ ឬ​កប៉ាល់​​រុក​រក​ប្រេង​ ​ចូល​ចត​នៅ​កម្ពុជា​​៕ ​​
​​
Share on Google Plus

About New Movie

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
loading...