Man Utd ឈ្នះ​ទៀត​ក្រោយ​ផ្ដួល​ West Ham ២-០

Manchester United បាន​យក​ឈ្នះ​ West Ham United ២-០ ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ប្រជែង​តំណែង​ក្រុម​កំពូល​ទាំង​៤​នៅ Premier League។
ក្រុម​របស់​លោក Jose Mourinho ពេល​នេះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ​នៅ​១៣​ប្រកួត​ចុងក្រោយ​គិត​លើ​គ្រប់​កម្មវិធី​ ដែល​វា​ជា​កំណត់ត្រា​ដ៏​វែង​បំផុត​របស់​ពួក​គេ​គិត​ចាប់​ពី​ខែ​មិនា​ ឆ្នាំ​២០១៣​មក។
ក្នុង​ការ​ប្រកួត​យប់​មិញ​​ ចាប់​ផ្ដើម​លេង​បាន​តែ​១៥​នាទី អាជ្ញាកណ្ដាល​លោក Mike Dean បាន​ពិន័យ​កាត​ក្រហម​លើ ​Feghouli ​ក្រោយ​ខ្សែ​បម្រើ​រូប​នេះ​ឈូស​ជើង​ Phil Jones។ ទោះ​ជា​សល់​គ្នា​ត្រឹម​១០​នាក់​ ប៉ុន្តែ​ West Ham បាន​ព្យាយាម​គាប​សង្កត់​យ៉ាង​ខ្លាំង​​តែ​មិន​បាន​សម្រេច​ ហើយ​របូត​គ្រាប់​បាល់​វិញ​នៅ​នាទី​៦៣ ដោយ​ Rashford បញ្ជូន​ឲ្យ​ Mata ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ល្អ។
ដោយឡែក​គ្រាប់​ទី២​ ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ​ Ibrahimovic នៅ​នាទី​៧៨​។ ក្រោយ​បាន​៣​ពិន្ទុ​ពី​ប្រកួត​នេះ Manchester United នៅ​រក្សា​តំណែង​លេខ​៦​ដដែល​ ប៉ុន្តែ​បន្ថយ​គម្លាត​ពិន្ទុ ពី​លេខ ៤​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ៕
Share on Google Plus

About New Movie

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
loading...