យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា ក្រុមហ៊ុន Apple អាចចាប់ផ្តើមផលិតទូរស័ព្ទ iPhone របស់ខ្លួននៅក្នុងប្រទេសឥណ្ឌានៅដើមខែមេសានាពេលខាងមុខនេះ។
កាសែត The Times of India បានរាយការណ៍ថា ក្រុមហ៊ុន Apple បានចាប់ដៃគួជាមួយរោងចក្រផលិតទូរស័ព្ទ Wistron របស់កោះតៃវ៉ាន់ដើម្បីដំឡើង iPhone នៅទីក្រុង Bangalore។
ផ្អែកលើពន្ធនាំចូលផលិតនានារបស់ឥណ្ឌារាប់ទាំងទូរស័ព្ទរបស់ Apple ការផ្តួចផ្តើមផលិតផលិតផលថ្មីរបស់ក្រុមហ៊ុនអាមេរិកនេះក្នុងប្រទេសឥណ្ឌានឹងអនុញ្ញាតឱ្យក្រុមហ៊ុន Apple លក់ផលិតផលរបស់ខ្លួននៅតម្លៃប្រកួតប្រជែងនៅក្នុងទីផ្សារទូរស័ព្ធស្មាតហ្វូនដ៏រីកចម្រើមួយនេះ។
Apple បានសម្លឹងឃើញទីផ្សារកំពុងងើបឡើងនៅអាស៊ីជាគោលដៅសម្រាប់ផលិតផលរបស់ខ្លួនជាយូរណាស់មកហើយ។ ផលិតផលភាគច្រើនរបស់ Apple បច្ចុប្បន្នកំពុងផលិតដោយក្រុមហ៊ុន Foxconn របស់ចិន៕
ប្រភព៖បរទេស
Blogger Comment
Facebook Comment