ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ តម្លៃលក់រាយអតិបរមាតាមស្ថានីយប្រេងឥន្ធនៈនៅកម្ពុជាគឺ សាំងធម្មតា ៣៦៥០រៀល/លីត្រ សាំងស៊ុបពែរ ៣៧០០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៣៣០០រៀល/លីត្រ។ នេះបើតាមសេចក្ដីជូនដំណឹងថ្មីរបស់ក្រសួងពាណិជ្ជកម្មដែលទើបចេញ ផ្សាយនៅថ្ងៃទី២ ខែមករានេះ។
បើប្រៀបធៀបនឹងការការកំណត់ ១០ថ្ងៃមុន ពីថ្ងៃទី២២ ដល់ថ្ងៃទី១ ខែមិថុនា ឃើញថាតម្លៃនេះបន្តឡើងទៀត។ ការកំណត់សម្រាប់ ១០ថ្ងៃមុនគឺ សាំងធម្មតា ៣៦០០រៀល/លីត្រ សាំងស៊ុបពែរ ៣៦៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៣២៥០រៀល/លីត្រ។
រៀងរាល់ ១០ថ្ងៃម្ដង ក្រសួងពាណិជ្ជកម្មនឹងកំណត់តម្លៃអតិបរមាជាថ្មីឡើងវិញ ដោយគោលការណ៍នេះត្រូវបានធ្វើឡើងតាមប្រកាសអន្តរក្រសួងលេខ ០៩៨ ពណ. អវឯ. ប្រក. ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្ដីពីការកំណត់រូបមន្តសម្រាប់កែសម្រួលតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា៕
Blogger Comment
Facebook Comment