គោព្រៃ​កម្ពុជា​ នឹង​ប៉ះ​​ម្ចាស់​ជើង​ឯក​​អាស៊ី ៣​សម័យ អារ៉ាប៊ីសាអ៊ូឌីត​ ថ្ងៃ​ ១៤​មករា​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​​អារ៉ាប៊ីសាអ៊ូឌីត ​នៅ​ថ្ងៃ​អង្គារ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ​ផ្លូវ​ការ​របស់​ FIFA។
ជម្រើសជាតិកម្ពុជា
យ៉ាង​ណា​ក៏​ដោយ ​ទីតាំង​ និង​ពេល​វេលា​នៃ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​២ ​នៅ​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ដឹង​​នោះ​ទេ។ បើ​ទៅ​មើល​លើ​ប្រវត្តិ​ជួប​គ្នា (Head to head) ផ្អែក​ទៅ​លើ​ប្រភព​ព័ត៌មាន​លើ​គេហទំព័រ​ សហព័ន្ធ​បាល់ទាត់​ពិភពលោក បង្ហាញ​ថា​ កម្ពុជា មិន​ធ្លាប់​ប៉ះ​គ្នា​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​​ឡើយ​ មាន​ន័យ​ថា​ការ​ប្រកួត​ថ្ងៃ​ទី​១៤ ខែ​មករា​ខាង​មុខ​គឺ​ជា​ការ​ជួប​គ្នា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។
អារ៉ាប៊ីសាអ៊ូឌីត គឺ​ជា​ក្រុម​ដ៏​ខ្លាំង​មួយ​ប្រចាំ​ទ្វីប​អាស៊ី​ដោយ​បច្ចុប្បន្ន​ឈរ​ចំណាត់​ថ្នាក់​ លេខ​៥៤​នៅ​ FIFA Ranking ខណៈ​កម្ពុជា​ឈរ​នៅ​លេខ ១៧៣។ ក្រុម​ជម្រើស​ជាតិ​ដែល​មាន​រហស្សនាម​ថា​ ស្ទាំង​បៃតង (Green Falcon) ធ្លាប់​បង្ហាញ​ខ្លួន​នៅ​ World Cup ជុំ​ផ្ដាច់​ព្រ័ត្រ​ចំនួន​៤​ដង​ និង​ឈ្នះ​ពាន​បាល់ទាត់​ជើង​​ឯក​អាស៊ី​ (Asian Cup) ចំនួន​៣​ដង៕

Share on Google Plus

About New Movie

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
loading...