Joe Hart បានបង្ហាញបំណងចង់វិលត្រឡប់ទៅកាន់លីកកំពូលអង់គ្លេស Premier League ហើយហង្សក្រហម Liverpool គឺស្ថិតជាគោលដៅរបស់គាត់។
អ្នកចាំទីលែងជាតម្រូវការរបស់មេឃខៀវ Manchester City រូបនេះ បានផ្លាស់ទៅលេងឱ្យក្លឹបលីកកំពូលអ៊ីតាលី Torino ក្នុងកិច្ចព្រមព្រៀងខ្ចីរយៈពេលវែងមួយ ដោយអ្នកចាត់ការទូទៅលោក Pep Guardiola នៅចុងបញ្ចប់ទីផ្សាររដូវក្តៅកន្លងទៅនេះ។
អ្នកចាំទីដៃទីមួយរបស់ក្រុមបាល់ទាត់អន្តរជាតិអង់គ្លេសរូបនេះ ត្រូវបានគេរាយការណ៍គាត់បានប្រាប់ទៅមិត្តជិតស្និទ្ធរបស់ខ្លួនថា គាត់នឹងស្វែងរកឱកាសដើម្បីផ្លាស់ទៅកាន់ទឹកដី Anfield ដើម្បីលេងនៅក្រោមការដឹកនាំរបស់លោក Jurgen Klopp។
Hart ចង់ឱ្យមេឃខៀវយល់ព្រមឱ្យខ្លួនចាកចេញ ប្រសិនបើ Liverpool មានឆន្ទៈក្នុងការចរចាទៅលើកិច្ចព្រមព្រៀងក្នុងទីផ្សាររដូវក្តៅខាងមុខ។
ដោយដឹងឮជាសារធាណៈ លោក Klopp គឺមានឆន្ទៈគាំទ្រអ្នកចាំទីវ័យក្មេងទើបនឹងចុះហត្ថលេខានាទីផ្សារដូវក្តៅកន្លងទៅ Loris Karius ទោះបីជាអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់វ័យ ២៣ឆ្នាំរូបនេះ ត្រូវបានដាក់ឱ្យអង្គុយនៅលើកៅអីបម្រុងនាប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏យ៉ាប់យ៉ឺនកាលពីដើមខែធ្នូកន្លងទៅ៕
Blogger Comment
Facebook Comment