ក្រុមហ៊ុន NOKIA នឹងបញ្ចេញទូរស័ព្ទដៃស្មាតហ្វូថ្មីចំនួន ៥ ប្រភេទ ក្នុងការវិលត្រឡប់មកវិញក្នុងឆ្នាំ ២០១៧។
ទូរស័ព្ទដៃដែលមានប្រព័ន្ធប្រតិបត្តិការ Android ទាំងនេះនឹងមានទំហំអេក្រង់ ៥ និង ៥,៧ អ៊ីញ ហើយនឹងដាក់បង្ហាញទូរស័ព្ទដៃនោះនៅពិព័រណ៍ទូរស័ព្ទដៃ Mobile World Congress ក្នុងខែកុម្ភៈឆ្នាំ ២០១៧។
ខណៈដែលទូរស័ព្ទដៃស៊េរីចាស់នៅមានតម្លៃរហូតដល់ថ្នាក់មានការដេញថ្លៃ ទូរស័ព្ទដៃដែលប្រើប្រព័ន្ធប្រតិបត្តិការ Window 10 គឺជាការខាតបង់ដ៏ធំ ព្រោះអ្នកប្រើប្រាស់មិនចូលចិត្តឡើយ។
ហើយក្រុមហ៊ុននេះសង្ឃឹមថាទូរស័ព្ទដៃជំនាន់ក្រោយប្រើប្រព័ន្ធ Android នឹងទទួលបានការស្រឡាញ់ពេញចិត្ត និងតម្លៃក៏ថោកសមរម្យ។
ហើយក្រុមហ៊ុននេះក៏បាននិយាយផងដែរថា Nokia 150 និង 150Dual ជាទូរស័ព្ទដែលមានកម្លាំងថ្មដូចនឹងទូរស័ព្ទដៃ Nokia 3310 នឹងត្រឡប់មកវិញជាមួយនឹងកម្លាំងថ្មដដែលអាចនិយាយបាន ២២ ម៉ោង និងទុកចោលបាន ៣១ ថ្ងៃ។ ហើយហ្គេមពស់ និង Nitro Racing ក៏នឹងបង្ហាញវត្តមាននៅលើទូរស័ព្ទដៃនេះដែរ។
ដោយឡែកក្រុមហ៊ុន Nokia បានបង្ហើបថានឹងមានទូរស័ព្ទដៃស្មាតហ្វូនបីផ្សេងទៀត ប៉ុន្ដែទុកវាជាអាថ៍កំបាំងសិនរហូតដល់ថ្ងៃតាំងពិព័ណ៌ទូរស័ព្ទដៃទើបបញ្ចេញឱ្យដឹង៕
Blogger Comment
Facebook Comment