គ្រោះរញ្ជួយដីកម្រិត ៦,២ រិច្ឆទ័របានវាយប្រហារភាគខាងកើតប្រទេសឥណ្ឌូនេស៊ី ជាមួយរំញ័របានរាលដាលដល់កោះទេសចរណ៍បាលី ដ៏ល្បីរបស់ពិភពលោក។
ទីភ្នាក់ងារភូគព្ភសាស្ត្រអាមេរិកបានរាយការណ៍ថា គ្រោះរញ្ជួយនេះបានវាយប្រហារនៅម៉ោងប្រហែល ៦ និង ៣០ នាទី (ម៉ោងក្នុងតំបន់) ថ្ងៃសុក្រនេះនៅតំបន់ Sumbawa ប៉ុន្តែមិនមានការប្រកាសពីរលកស៊ូណាម៉ិឡើយហើយក៏មិនមានរបាយការណ៍នៃការខូចខាតផងដែរ។
ចំណុចរញ្ជួយមានចម្ងាយពីភូមិ Tolotangga ៣៣ គីឡូម៉ែត្រនិងប្រហែល ១.៣៥០ គីឡូម៉ែត្រពីរដ្ឋធានីហ្សាការតា។ គ្រោះរញ្ជួយនេះមានជម្រៅ ៧២ គីឡូម៉ែត្រ៕
ប្រភព៖ បរទេស
Blogger Comment
Facebook Comment