Antonio Conte កំពុងគ្រងចំណាត់ថ្នាក់កំពូលក្នុងការប្រកួតប្រជែងពានលីកកំពូលអង់គ្លេស Premier League ប៉ុន្តែលោក Sean Dyche ឯណេះទេដែលជាបុគ្គលស្ថិតនៅលើគេនៃចំណាត់ថ្នាក់នាឡិកាដៃថ្លៃបំផុត ពេលនិយាយដល់ការលេងស្ទីលនាឡិកាដៃ។
អ្នកចាត់ការទូទៅក្រុម Burnley លោក Dyche ត្រូវបានគេប្រទះឃើញពាក់នាឡិកាដៃ ដែលមានតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើល ៤៥.០០០ផោន (ជាង ៥៥.០០០ ដុល្លារ) ខណៈដែលវេបសាយ DailyMail បានរាយការណ៍ថា នាឡិកាដៃនិយមប្រើប្រាស់ជាប្រចាំរបស់លោក Conte គឺមានតម្លៃ ១០.០០០ផោន។
យោងតាមការស្រាវជ្រាវរបស់ DailyMail បានបង្ហាញថា លោក Bob Bradley ដែលទើបនឹងត្រូវបណ្តេញចេញកាលពីពេលថ្មីៗនេះដោយ Swansea បានចំណាយប្រាក់ទៅលើនាឡិកាដៃរបស់ខ្លួនត្រឹម ៤០ផោនប៉ុណ្ណោះ។
អូសមកខាងក្រោមនេះដើម្បីមើលតម្លៃនាឡិកាដៃដែលអ្នកចាត់ការទូទៅក្នុង Premier League បានចំណាយទៅលើវា!៕
Blogger Comment
Facebook Comment