អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Antonio Conte បានជួបនឹងបញ្ហារបួសកំភួនជើងនៅក្នុងអំឡុងការហ្វឹកហាត់មុនជំនួបលីកកំពូលអង់គ្លេស Premier League ជាមួយនឹង Stoke City នៅយប់ថ្ងៃសៅរ៍នេះ។
លោក Conte ទទួលបានកេរ្តិ៍ឈ្មោះសម្រាប់វិធីសាស្ត្រផ្តល់នូវការចូលរួមដោយផ្ទាល់ជាជាងទ្រឹស្តីអំឡុងពេលហ្វឹកហាត់ ហើយគាត់ត្រូវបានគេជឿជាក់ថា បានទទួលរងរបួសខណៈដែលកំពុងរត់ជាមួយនឹងកីឡាកររបស់គាត់នៅឯជំរំហ្វឹកហាត់ Cobham របស់ Chelsea ។
យោងតាមវេបសាយ Daily Mail បានឱ្យដឹងថា អ្នកចាត់ការទូទៅវ័យ ៤៧ឆ្នាំរូបនេះ មិនមានបញ្ហារបួសធ្ងន់ធ្ងរពេកនោះឡើយ ដូច្នេះអ្នកគាំទ្រក្រុមតោខៀវ អាចនឹងរំពឹងនឹងឃើញគាត់ស្ថិតនៅលើទីលាននៅឯទឹកដី Stamford Bridge នាថ្ងៃឆ្លងឆ្នាំសកលនេះ៕
Blogger Comment
Facebook Comment