1. ពិធីករ Woody និងពិធីការនី Kalamare ៖ ពិធីករនិងពិធីការនីទាំងពីររូបនេះត្រូវបានគេអញ្ជើញទៅធ្វើជា MC ក្នុងការបើកសម្ភោធ Show DC Mall ហើយពួកគេបាននិយាយលេងសើចពីសំលៀកបំពាក់និងការកែសម្រស់របស់តារាកូរ៉េ ដែលធ្វើឱ្យមានអ្នកទស្សនាជាច្រើនបានរិះគន់ពួកគេនៅលើបណ្តាញសង្គមផ្ទាល់តែម្តង។
2. តារាស្រី Janie Thienphosuwan និងតារាស្រី Woonsen Virithipa ៖ Janie បានប្រកាសផ្តាច់ទំនាក់ទំនងមិត្តភាពជាមួយនឹងតារាស្រី Woonsen Virithipa ជាសាធារណៈ ដោយសារតែនាងខឹងដល់តារាស្រីរូបនេះដែលបានណែនាំស្រីថ្មីទៅកាន់អតីតមិត្តប្រុសរបស់ខ្លួន។
3. Pitch Kachai និង Four Sakolrat ៖ តារាស្រីនាង Four Sakolrat បានចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា Club Friday Talk Show ក្នុងនាមជាតារាកិត្តិយស និងបានទម្លាយឱ្យអ្នកទស្សនាបានដឹងថាអតីតមិត្តប្រុសរបស់នាងលោក Pitch Kachai មានស្រីផ្សេងអំឡុងពេលទាក់ទងស្នេហាជាមួយនាង។ ដំណឹងនេះធ្វើឱ្យសាមីខ្លួនខាងប្រុសនៅមិនសុខឡើយក៏បានបង្ហោះពាក្យលើបណ្តាញ Twitter ថាលោកល្អខ្លាំងណាស់ហើយ ដែលមើលទៅដូចជាលោកមានន័យថាលោកបដិសេធន៍នូវការនិយាយរបស់តារាស្រីរូបនេះ។ ប៉ុន្តែចុងក្រោយលោកបានសុំទោសដល់តារាស្រីរូបនេះនិងបានបង្ហាញថា លោកនិយាយពីរូបលោកដោយមិនមានបំណងអាក្រក់អ្វីទៅកាន់នាងឡើយ។
4. Gunjaezol Panthorthong ៖ វាធ្លាប់ជាពត៌មានយ៉ាងក្តៅគគុកមួយបន្ទាប់ពីធ្លាយពត៌មានតារាស្រីរូបនេះបានចុះចេញពីផ្ទះទៅរស់នៅជាមួយនឹងមិត្តប្រុសដោយគ្មានការអនុញ្ញាតពីឪពុកម្តាយឡើយ និងនាងបានផ្តល់កំណើតដល់កូនប្រុសម្នាក់ដែលមានឈ្មោះថា Neur Mek។
5. តារាស្រី Aff Taksaorn ៖ មានអ្នកគាំទ្រថៃជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ឮដំណឹងថាតារាស្រីរូបនេះបានរស់នៅផ្សេងគ្នាជាមួយនឹងស្វាមី ដោយសារមានជនទីបីមកជ្រៀតជ្រែក រហូតដល់មានពាក្យចរចាមអារ៉ាមថាអ្នកទាំងពីរលែងលះគ្នាទៀតផង។ ប៉ុន្តែត្រូវបានស្វាមីនិងឪពុកក្មេកតារាស្រីរូបនេះចេញមុខបកស្រាយថាពួកគេមិនបានលែងលះគ្នាឡើយ៕
ប្រភព ៖ Dara News

Blogger Comment
Facebook Comment