ជោគជតារាសីចំពោះ ថ្ងៃ អង្គារ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។​ ពេលអ្នកចាប់ផ្តើមធ្វើអ្វីមួយគួរមានការប្រុងប្រយ៉ាតបន្តិចជៀសវាសមានរឿងអាក្រក់កើតឡើងចំពោះអ្នក។​ចំពោះការងារស៊ីវិញក្នុងថ្ងៃនេះដូចជាមិនសូវទទួលបានផលល្អទេទាល់តែមានការប្រឹងប្រែងបន្តិចទើបបានមកវិ៩ញខ្លះ។​ការធ្វើដំណើរចូរមានការប្រយ៉ាតប្រយែងទាំងទៅទាំងមក។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំតែងមានការទាស់ពាក្យសម្តីគ្នាបន្តិចបន្តួចតែមិនមានអីធំដុំនោះទេ។
ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​ ចំពោះថ្ងៃនេះរាល់អ្វីៗដែលអ្នកតែងប៉ងប្រាថ្នាសុទ្ធតែទទួលបានជោគជ័យទាំងអស់។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ចេញ​ប្រកប​ជំនួញ​អ្វីមួយ​គឺជា​ឱកាស​ល្អ​​បំផុត​។​ការធ្វើដំណើរទីជិតទីឆ្ងាយតែងតែមានសេចក្តីសុខទាំងទៅទាំងមកជាធម្មតាទេ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរ​ហើយ​ពេល​នេះ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕
ឆ្នាំខាល​ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ហេតុនេះ​ទោះ​ធ្វើ​អ្វីមួយក៏ដោយឃើញតែទទួលបានផលមកវិញជាទីគាប់ចិត្ត។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ការធ្វើដំណើរចូលមានការប្តរយ៉ាតបន្តិចទើបជាការល្អ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​ស្រមោចនិងស្ករ៕
ឆ្នាំថោះ​ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះអ្វីដែលអ្នកចង់ធ្វើមិនហុចឳកាសអោយអ្នកសោះជាហេតុធ្វើអោយអ្នកបាក់ទឹកចិត្តផងដែរ។មួយវិញទៀតកុំទៅជិតមនុស្សដែលអ្នកគិតថាមិនល្អ ជៀសវាងនាំរឿងមិនល្អដល់អ្នក។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ពុំ​សូវ​គាប់​ប្រសើរ​ទ្បើយ​គួរ​មាន​ការប្រយ័ត្នប្រយែ​ង​បន្តិច​ពីព្រោះ​មាន​តែ​ក្រុម​មនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តីឈ្នានីស​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើតរឿង​សៅហ្មង​មានតែ​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយគ្នា​៕
ឆ្នាំរោង រាសី​ល្អ​ជា​មធ្យម​។​ ចំពោះថ្ងៃនេះ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុង​ថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ការធ្វើដំណើរ​ទី​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ប្រយ័ត្ន​ក្រុម​មនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់​ក្នុង​ចិត្ត​ច្រើនពេក​បើ​ពុំនោះ​ទេ​កើត​មាន​តែ​ភាព​រកាំរកូស​ឥតឈប់ឈ​រ​ឡើយ​៕
ឆ្នាំម្សាញ់​ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏គួរតែខំសម្រុកអោយខ្លាំងពីថ្ងៃនេះទៅទើបល្អ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​រវាងអ្នករកស៊ីដូចគ្នា​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ស្នាមញញឹមដាក់គ្នានិងផ្អែមផ្ហែមដាក់គ្នាយ៉ាងស្និតស្នាល៕
ឆ្នាំមមី រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​សម្រេចចិត្ត​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ថា​អាច​អូសបន្លាយ​ពេល​ដល់​ច្រើន​ថ្ងៃ​ទៀត​ផង​។​ទាំង​ស្ត្រី​បុរស​មិន​ត្រូវ​នាំ​យក​រឿង​រាវ​ដាក់ខ្លួន​ឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ការរីកលូតលាស់​យឺត​ហើយ​បើ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​កើត​មាន​ភាព​ប្រទាំង​ប្រទើស​ដោយសារ​ក្រុម​មនុស្ស​បង្ក​បញ្ហា​ទុកឱ្យ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នា​ដែល​ងាយ​កើត​ជម្លោះ​វិវាទ​ជា​ង​ផ្អែមល្ហែម​ផង​៕
ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ទោះបីអ្នកមានក្តីបំណងឬចង់បានអ្វីមួយនិងបានដូចក្តីប្រាថ្នា​។​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​ល្អប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​បំផុត​៕
ឆ្នាំវក​ រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ​នេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​មាន​ការ​ជឿនលឿន​គួរសម​ម្ល៉ោះហើយ​រាល់​កិច្ច​ការងារ​បើ​សម្រុក​តែង​ជោគជ័យ​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញ​ថា​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោល​មិនមាន​អ្វី​ប្រែប្រួល​ដូចជា​ទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​រត់​ចូល​ច្រើន​គប្បី​មាន​ការប្រយ័ត្នប្រយែង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ព្រោះ​តែ​ពេល​នេះ​មានរឿង​រាវ​ចូល​មក​កកូរ​ផ្លូវចិត្ត​ធ្វើឱ្យ​កើត​ការប្រទាំងប្រទើស​គ្នាច្រើន ៕
ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែង​មាន​ភាព​សុខ​ដុម​និង​ពុំ​មាន​ក្រុម​មនុស្ស​យាយី​ច្រើន​នោះ​ដែរ​។​សម្រាប់​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេល​នេះ​មាន​ការរីកលូតលាស់​គួរសម​ហើយ​បើ​ចង់​ពង្រីក​មុខរបរ​ថ្មី​ឬ​មាន​ការបណ្តាក់ទុន​រក​ស៊ី​ក្នុង​អ្វី​មួយ​តែង​ផ្តល់​ផល​ល្អៗ​មក​ខ្លួន​វិញ​យ៉ាង​ដូច​សមប្រកប​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត​និង​មិន​សូវ​ទុកចិត្ត​ទុក​គ្នា​ប៉ុន្មាន​ទេ​គឺ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ចូលលុកលុយ​ច្រើន​៕
ឆ្នាំច រាសី​ស្រុតចុះ​ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថាអាចនិងមានរឿងអ្វីមួយកើតឡើងលើរូបអ្នកដូចនេះត្រូវប្រយ៉ាតមុននិងធ្វើអ្វីមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​លោក​អ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន ឯ​ផល​​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​រឿង​រាវ​មិន​ល្អ​និង​បញ្ហា​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​បែរខ្នង​ដាក់​គ្នា​ច្រើន​ដោយសារ​ភាព​ ប្រច័ណ្ឌ​ ៕
ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ប៉ុន្តែ​សម្រាប់​ស្ត្រី​គួរមានការប្រយ៉ាតបន្តិច ព្រោះអាចនិងមាន​គ្រោះ​យាយី​នៅឡើយ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ភ្លឺ​ថ្លា​ដូច​គាប់​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់​ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​មួយចំនួន​វិលត្រឡប់​មក​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​តែង​ជួប​សេចក្តី​សុខដុម​ដូច​សព្វមួយដង​​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ដូចទឹកនិងត្រី៕
Share on Google Plus

About New Movie

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
loading...