ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយទាក់ទាញ ទេសចរមកកាន់ទឹកដីអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា សណ្ឋាគារបុរីអង្គររីសត & ស្ប៉ា (Borei Angkor Resort & Spa) ជាថ្មីម្តងទៀត បានធ្វើការរៀបចំកម្មវិធីរាត្រីសមោសរដ៏ធំអស្ចារ្យ ដើម្បីអបអរសាទរពិធីឆ្លងចូលឆ្នាំសកល២០១៧ កាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ម្សិលមិញនេះ។
កម្មវិធីដ៏មហោឡារិកនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្មវិធីជប់លៀងឆ្លងបុណ្យណូអែល កាលពីរាត្រីថ្ងៃទី២៤ ខែធ្នូ កន្លងទៅនេះ ដែលពិធីជប់លៀងបុណ្យឆ្លងឆ្នាំនេះកាន់តែមានភាពអស្ចារ្យ និង សប្បាយរីករាយទ្វេដង ហើយសំបូរទៅដោយកម្មវិធីពិសេសៗជាច្រើន ដើម្បីអបអរសាទរឆ្នាំថ្មី និងក៏ដូចជាការស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលមកចូលរួមកម្សាន្ត ក្នុងទីក្រុងអង្គរអច្ឆរិយៈ ខេត្តសៀមរាប នារដូវកាលបុណ្យចុងឆ្នាំនេះ។

ក្នុងរយៈពេល៦ម៉ោងពេញ យើងឃើញថាភ្ញៀវដែលបានចូលរួមទាំងអស់ ពិតជាមានភាពសប្បាយរីយរាយយ៉ាងក្រៃលែង ជាមួយនឹងការពិសាភោជនាហារយ៉ាងច្រើនមុខដ៏មានឱជារស ដែលចំអិនដោយមេចុងភៅចំណានៗរបស់សណ្ឋាគារ និងការទទួលទានភេសជ្ជៈដ៏សំបូរបែប ក៏ដូចជាការទទួលបាននូវកាដូអនុស្សាវរីយ៍ពេលអញ្ជើញមកដល់ ការលេងហ្គេមដើម្បីសប្បុរសធម៌ ការទស្សនាសិល្បៈសំដែងដែលមានភាពច្នៃប្រឌិត តន្រី្តទំនើបចំរុះ ការរាំកំសាន្ត និងកម្មវិធីជាច្រើនផ្សេងទៀត។ លើសពីនេះ ក៏មានការបាញ់កាំជ្រួចខ្នាតធំ នៅនាទីរំលងអាធ្រាត្រដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី ២០១៧។
លោក គ្រីស្តូហ្វ័រ ដែលជាភ្ញៀវក្នុងកម្មវិធីនេះ បានបង្ហាញនូវទឹកចិត្តរីករាយយ៉ាងខ្លាំងចំពោះការរៀបចំកម្មវិធីនេះឡើង ដែលអនុញ្ញាតិអោយលោកអាចទទួល បាននូវការសប្បាយជាមួយគ្រួសារ និងបទពិសោធន៍ថ្មីនៃការជប់លៀងចូលឆ្នាំសកលនៅលើទឹកដីអច្ឆរិយនេះ។ លោក លើកទឹកចិត្តអោយសណ្ឋាគារបន្តរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសដល់ភ្ញៀវទេសចរ បានប្រារព្ធកម្មវិធីចូលឆ្នាំសកលពេលពួកគេនៅឆ្ងាយពីផ្ទះ។ លោកជឿថា ការរៀបចំបែបនេះ ក៏ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរមកលេងនៅតំបន់អង្គរនេះផងដែរ។

សណ្ឋាគារបុរីអង្គរ តែងតែមានការរៀបចំកម្មវិធីរាត្រីសមោសរសំរាប់ឆ្លងបុណ្យណូអែលនិង ចូលឆ្នាំសកល ជារៀងរាល់ឆ្នាំ ហើយពីមួយឆ្នាំទៅមួយឆ្នាំពិធីជប់លៀងនេះកាន់តែមានលក្ខណៈធំ និងប្លែកជាងឆ្នាំមុនៗ ប្រកបដោយភាពច្នៃប្រឌិត ដែលលេចចេញឡើងពីស្នាដៃកូនខ្មែរសុទ្ធសាធ ក្នុងការរៀបចំនូវកម្មវិធីទាំងមូល។ តើចង់ដឹងថា កម្មវិធីបុណ្យឆ្លងឆ្នាំសកលនៅសណ្ឋាគារបុរីអង្គរ មានភាពសប្បាយរីករាយយ៉ាងណានោះ សូមទស្សនាទិដ្ឋភាពរបស់កម្មវិធីទាំងស្រុងតាមរយៈ
សំរាប់ពត៌មានទូទៅទាក់ទងនឹងសណ្ឋាគារបុរីអង្គរ លោកអ្នកអាចតាមដាន Facebook Page: https://www.facebook.com/boreiangkorresort ៕



Blogger Comment
Facebook Comment