Tottenham បាន​បន្ត​កៀក​កាំភ្លើង​ធំ​ Arsenal សម្រាប់​ដំណែង​លេខ​៤

Tottenham បាន​បន្ត​កៀក​កាំភ្លើង​ធំ​ Arsenal សម្រាប់​ដំណែង​លេខ​៤ ក្រោយ​យក​ឈ្នះ​ម្ចាស់​ផ្ទះ Southampton ៤-១ ថ្ងៃ​ Boxing Day សប្ដាហ៍​ទី​១៨។
ការ​ប្រកួត​នៅ​ទឹកដី St Mary's ម្ចាស់​ផ្ទះ​មាន​ឱកាស​នាំ​មុខ​ តាំង​តែ​នាទី ទី​២​ ដោយ​ខ្សែ​ការពារ​ van Dijk លោត​តែត​បាល់ Free kick បញ្ចូល​ទី​ ប៉ុន្តែ​ខ្សែ​បម្រើ​វ័យ​ក្មេង​អង់គ្លេស Alli រក​គ្រាប់​តាម​ស្មើ​បាន​វិញ​។ ចូល​ដល់​វគ្គ​ទី​២​បាន ៧​នាទី​ពោល​គឺ​នាទី​៥៧​​ Harry Kane លោត​តែត​ឲ្យ​ Spurs នាំ​មុខ​ពី​ការ​លើក​បាល់​ជ្រុង។
ស្ថាន​ភាព​ហាក់​អំណោយផល​ដល់​ Spurs ក្រោយ​អាជ្ញា​កណ្ដាល Mike Dean ​ផ្ដល់​បាល់​ប៉េណាល់​ទី និង​ពិន័យ​កាត​ក្រហម​លើ Redmond របស់​ Southampton នៅ​នាទី​ ៥២ ដោយសារ​គេ​បង្ក​កំហុស​លើ​ Alli ប៉ុន្តែ​ Kane ទាត់​មិន​បាន​សម្រេច​។ បន្ទាប់​ពី​គូ​ប្រជែង​សល់​គ្នា​ត្រឹម​តែ​១០​នាក់​ Spurs បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង ហើយ​ធ្វើ​បាន​២​គ្រាប់​បន្ថែម​ ដោយ​កីឡាករ​អាស៊ី Heung-Min Son និង​ Alli ដដែល​នៅ​នាទី ៨៥ និង​៨៧៕
Share on Google Plus

About New Movie

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
loading...