ម៉ូតូ Honda PCX ស៊េរី ២០១៧ ដែលបំពាក់យ៉ាន់ពណ៍មាស យ៉ាងឡូយ បានបង្ហាញខ្លួននៅលើទីផ្សារក្នុងស្រុកហើយជាមួយតម្លៃ ៣ ៥០០ ដុល្លារ។
ម៉ូតូ Honda PCX ស៊េរី ២០១៧
ម្ចាស់ហាងលក់ម៉ូតូមួយកន្លែងនៅម្ដុំគិរីម្យ ឲ្យដឹងថា PCX ស៊េរីឆ្នាំ ២០១៧ ដែលនាំមកលក់មានតែពីរគ្រឿងប៉ុណ្ណោះ មានពណ៍ខ្មៅគ្រើម និងពណ៍ស ដោយលក់ក្នុងតម្លៃ ៣ ៥០០ ដុល្លារ។
ម៉ូតូកម្លាំងម៉ាស៊ីន ១៥០ សេសេនេះមានបំពាក់មកជាមួយបច្ចេកវិទ្យា Smart Key (ប្រើតេឡេ) បច្ចេកវិទ្យា(IDLING STOP)កាត់បន្ថយការស៊ីសាំង ដៃចង្កូតរចនាម៉ូដថ្មី (Special edition) បំពាក់យ៉ាន់ពណ៌ទឹកមាស ចំណែកនៅក្នុងឃ្លុបម៉ូតូអាចដាក់មួកសុវត្ថិភាពបាន និងផ្នែកខាងក្រោមដៃចង្កូត អាចសាកថ្មទូរសព្ទបានយ៉ាងឡូយថែមទាំងផង៕
លក្ខណៈបច្ចេកទេសរបស់ Honda PCX 2017៖
- ប្រភេទម៉ាស៊ីន៖ SOHC 2 Valve, liquid-cooled single-cylinder
- ទំហំម៉ាស៊ីន៖ ១៥០សេសេ
- ប្រព័ន្ធសាំង៖ ប៊ិច(PGM-FI)
- ទម្ងន់៖ ១៣២ គីឡូក្រាម
- ចំណុះធុងប្រេង៖ ៨ លីត្រ
- ហ្វ្រាំងមុខ៖ ហ្វ្រាំងថាស
- ហ្វ្រាំងក្រោយ៖ ហ្វ្រាំងស្បែក
- ស្តុប ៖ ប្រភេទ LED
- ពណ៌៖ ខ្មៅគ្រើម លាយ ទឹកក្រូច
- បច្ចេកវិទ្យា៖ ESP, Honda Smart Key(ប្រើតេឡេ) ប្រព័ន្ធផ្អាកម៉ាស៊ីនដោយស្វ័យប្រវត្តិ (IDLING STOP)៕
Blogger Comment
Facebook Comment