មិនធម្មតា! ក្លិបនៅចិន ហ៊ានជះលុយ ២៦០លានផោន ទិញ Ronaldo និងផ្តល់ប្រាក់ឈ្នួល ១,៦លាន ក្នុងមួយសប្តាហ៍


អេស្ប៉ាញ៖ បន្ទាប់ពីខ្សែប្រយុទ្ធ Carlos Tevez ក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ចំនូលច្រើនជាងគេបង្អស់ ក្រោយពីផ្ទេរទៅលេងឲ្យក្លិបនៅចិនហើយនោះ ឥឡូវនេះកីឡាកំពូលពិភពលោក Cristiano Ronaldo គឺជាទិសដៅបន្ទាប់វិញម្តង ដោយយោងតាមភ្នាក់ងារផ្ទាល់ខ្លួនរបស់ Ronaldo បានបង្ហើបប្រាប់សារព័ត៌មានថា មានក្លិបនៅចិន បានដេញថ្លៃទិញកីឡាររូបនេះ ក្នុងតម្លៃកំណត់ត្រាពិភពលោក ហើយថែមទាំងផ្តល់ប្រាក់ឈ្នួលខ្ពស់កប់ពពកទៀតផង។
លោក Jorge Mendes ភ្នាក់ងាររបស់ Ronaldo បានទម្លាយកាន់តែច្បាស់ទៀតថា ក្លិបមកពីលីកកំពូលប្រទេសចិនមួយ មិនបញ្ចេញឈ្មោះ បានរៀបចំកិច្ចព្រមព្រៀងកុងត្រា ដើម្បីដេញថ្លៃទិញ Ronaldo ក្នុងតម្លៃមហាសាល ២៦០លានផោន (ជាង៣០០ដុល្លារ) និងហ៊ានឲ្យប្រាក់ចំនូលដល់កីឡាកររូបនេះរហូតដល់ ១,៦លានផោន ក្នុងមួយសប្តាហ៍ ដែលជាតម្លៃមួយខ្ពស់បំផុត ។
ប៉ុន្តែយ៉ាងណាក៏ដោយ លុយមិនមែនជាបញ្ហារបស់ ម្ចាស់ពានរង្វាន់ Ballon d’Or ៤សម័យរូបនេះទេ ពោលគឺ កីឡាករដែលមានវ័យ៣១ឆ្នាំរូបនេះ បានធ្វើការបដិសេធទាំងស្រុង រួចរាល់ហើយ បន្ទាប់ពីទទួលបានសំណើរដែលមានតម្លៃកប់ក្តោងមួយនេះ។
ចំពោះភ្នាក់ងាររបស់ CR7 លោក Jorge Mendes ក៏បានបន្ថែមទៀតផងដែរថា «វាពិតជាសំណើរមួយដែលមានតម្លៃមហាសាល ប៉ុន្តែលុយមិនមែនជាអ្វីៗទាំងអស់នោះទេសម្រាប់កីឡាកររូបនេះ ហើយណាមួយ Ronaldo គាត់ស្រលាញ់ក្លិបនៅអេស្ប៉ាញជាង» ៕
ប្រភព ៖ Dailymail
Share on Google Plus

About New Movie

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
loading...