សម្រាប់ក្រុមហ៊ុន Apple បានជួបបញ្ហាជាមួយនឹងថាមពលថ្មជាច្រើនក្នុងឆ្នាំនេះ។ ដំបូងគឺ iPhone 6s បន្ទាប់មកទៀត new MacBook Pro ឥឡូវនេះបញ្ហាដដែលនេះបានកើតឡើងលើកាសឥតខ្សែ Airpod ម្ដង ដោយអតិថិជនជាច្រើនបាននិយាយថា កាសនេះពុំអាចប្រើប្រាស់បានដល់ 24ម៉ោងដូចដែលបានសន្យាឡើយ។
អតិថិជនម្នាក់ក្នុងចំណោមអតិថិជនផ្សេងទៀតបានបង្ហាញការមិនពេញចិត្តសម្រាប់ម៉ូដែលកាស Airpods នេះថា បញ្ហាដដែលៗនេះ មិនមែនកើតឡើងតែម្ដងទេ ដំបូងគាត់បានសាកថ្មកាស Airpod នេះគ្រប់ 100% កាលពីម្សិលមិញ បន្ទាប់មកគាត់យកកាសនោះមកប្រើប្រាស់ 3ម៉ោង បន្ទាប់មកទៀតគាត់ទុកក្នុងប្រអប់វិញ។ លុះមកដល់ព្រឹកឡើងថាមពលថ្មវាគឺនៅសល់ត្រឹមតែ 50% ប៉ុណ្ណោះ។ នេះពិតជាធ្វើឲ្យគាត់មានការព្រួយបារម្មណ៍ និងឆ្ងល់ជាខ្លាំង។ អ្នកប្រើប្រាស់ម្នាក់ផ្សេងទៀតក៏បាននិយាយយ៉ាងសង្កត់ធ្ងន់ដែរថា “ច្បាស់ណាស់ កាសនេះពុំអាចសូម្បីតែក្បែរនឹង 24ម៉ោងនៃការប្រើប្រាស់។ ដោយមានថ្ងៃមួយគាត់បានប្រើប្រាស់កាសនេះត្រឹមតែ 5ម៉ោងប៉ុណ្ណោះ កាសនេះធ្លាក់ថ្មសល់ត្រឹម 30%។” នៅមិនទាន់អស់ទេ អតិថិជនផ្សេងៗទៀតបានជួបនឹងបញ្ហានេះដូចគ្នា ដូចជាពេលយប់ឡើងពួកគេគ្រាន់តែទុកកាសនេះចោលសោះវាក៏ស៊ីថ្មអស់ជាង 10%ដែរ។
យោងតាមបញ្ហាដែល
កើតមានខាងលើនេះ យើងពុំទាន់ទទួលបានការបកស្រាយ រឺដំណោះស្រាយណាមួយពីសំណាកក្រុមហ៊ុនឡើយ។ អតិថិជនជាច្រើនមានការមិនពេញចិត្ត និងសំណូមពរឲ្យក្រុមហ៊ុនធ្វើការដោះស្រាយរឿងនេះឲ្យពួកគេបានឆាប់តាមដែលអាចធ្វើទៅបានមុនពេលពួកគេសម្រេចចិត្តផ្លាស់ប្ដូរការប្រើប្រាស់។
Blogger Comment
Facebook Comment