បាល់ទាត់៖ ក្រុមដែលកំពុងឈរលេខ 2 ក្នុងកំពូលតារា Liverpool នឹងត្រូវធ្វើការងារធ្ងន់ក្នុងថ្ងៃឆ្លងឆ្នាំសកល ដោយត្រូវជួបជាមួយក្រុមអ្នកមាន Manchester City រាត្រីថ្ងៃសៅរ៍ ទី31ស្អែកនេះ។ជុំវិញការប្រកួតដ៏សំខាន់នេះគ្រូបង្វឹក Liverpool លោក Juergen Kloop បានលើកឡើងថា យើងមិនត្រូវធ្វេសប្រហែសចំពោះក្រុមមួយនេះបានឡើយ អ្វីដែលត្រូវប្រយ័ត្នទៀតនោះគឺការត្រលប់មកជួយក្រុមវិញ របស់កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero។ Sergio Aguero ការមកវិញរបស់គេបង្ហាញខ្លួន 4ប្រកួតអោយ Man City បានជួយក្រុមមេឃខៀវមួយនេះឡើងមកឈរចំណាត់ថ្នាក់លេខ3 ក្នុងតារាង ខណៈដែល Liverpool កំពុងព្យាយាមស្វែងរកជើងឯក Premier League នេះជាថ្មីម្ដងទៀតរាប់តាំងពីឆ្នាំ2003។ ការប្រកួតចំពោះមុខនៅចុងសប្ដាហ៍នេះលោក Kloop បានសម្ដែងការព្រួយបារម្ភផងដែរ ព្រោះ Liverpool មានកីឡាករសំខាន់របួសគឺប្រធានក្រុមកីឡាករ Philippe Coutinho ដែលមានរបួសពេលជួប Sunderland រូបគេនឹងអវត្តមានសម្រាប់ការប្រកួតនេះ។ គួរបញ្ជាក់ថា ក្លឹបមួយនេះកំពុងចង់បានកីឡាករខ្សែបំរើ Arsenal Alex Oxlade-Chamberlain ក្នុងពេលទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ ប៉ុន្តែបើតាមការចុះផ្សាយរបស់សារព័ត៌មានចក្រភពអង់គ្លេសបានឲ្យដឹងថា ការចង់បានកីឡាកររូបនេះគឺមិនទទួលបានការឆ្លើយតបនោះទេ៕
គ្រូបង្វឹកហង្សក្រហម Liverpool និយាយមុនជំនួបជាមួយក្រុម Manchester City នារាត្រីថ្ងៃសៅរ៍នេះក្នុងក្របខណ្ឌ Premier League
បាល់ទាត់៖ ក្រុមដែលកំពុងឈរលេខ 2 ក្នុងកំពូលតារា Liverpool នឹងត្រូវធ្វើការងារធ្ងន់ក្នុងថ្ងៃឆ្លងឆ្នាំសកល ដោយត្រូវជួបជាមួយក្រុមអ្នកមាន Manchester City រាត្រីថ្ងៃសៅរ៍ ទី31ស្អែកនេះ។ជុំវិញការប្រកួតដ៏សំខាន់នេះគ្រូបង្វឹក Liverpool លោក Juergen Kloop បានលើកឡើងថា យើងមិនត្រូវធ្វេសប្រហែសចំពោះក្រុមមួយនេះបានឡើយ អ្វីដែលត្រូវប្រយ័ត្នទៀតនោះគឺការត្រលប់មកជួយក្រុមវិញ របស់កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero។ Sergio Aguero ការមកវិញរបស់គេបង្ហាញខ្លួន 4ប្រកួតអោយ Man City បានជួយក្រុមមេឃខៀវមួយនេះឡើងមកឈរចំណាត់ថ្នាក់លេខ3 ក្នុងតារាង ខណៈដែល Liverpool កំពុងព្យាយាមស្វែងរកជើងឯក Premier League នេះជាថ្មីម្ដងទៀតរាប់តាំងពីឆ្នាំ2003។ ការប្រកួតចំពោះមុខនៅចុងសប្ដាហ៍នេះលោក Kloop បានសម្ដែងការព្រួយបារម្ភផងដែរ ព្រោះ Liverpool មានកីឡាករសំខាន់របួសគឺប្រធានក្រុមកីឡាករ Philippe Coutinho ដែលមានរបួសពេលជួប Sunderland រូបគេនឹងអវត្តមានសម្រាប់ការប្រកួតនេះ។ គួរបញ្ជាក់ថា ក្លឹបមួយនេះកំពុងចង់បានកីឡាករខ្សែបំរើ Arsenal Alex Oxlade-Chamberlain ក្នុងពេលទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ ប៉ុន្តែបើតាមការចុះផ្សាយរបស់សារព័ត៌មានចក្រភពអង់គ្លេសបានឲ្យដឹងថា ការចង់បានកីឡាកររូបនេះគឺមិនទទួលបានការឆ្លើយតបនោះទេ៕
Blogger Comment
Facebook Comment