Lanexanng​ ​បំបាក់​​បឹងកេត​អង្គរ​​ ៣-០​ ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន TMCC

ក្រុម​ម្ចាស់​​ផ្ទះ​បឹងកេត​អង្គរ​​អស់​ឱកាស​​ឡើង​ទៅ​​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Toyota Mekong Club Championship​ ឆ្នាំ​២០១៦​​ហើយ​​ បន្ទាប់​ពី​ក្រុម​ជើង​ឯក​លីគ​កំពូល​ឡាវ​ Lanexang United បាន​​​​បំបាក់​ដោយ​លទ្ធផល​ ៣-០ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។
ក្រុម បឹងកេត​អង្គរ
ការ​ប្រកួត​៤៥​នាទី​ដំបូង​ ក្រុម​ម្ចាស់​ផ្ទះ​បឹងកេត​អង្គរ​មិន​អាច​ធ្វើ​អ្វី​លើ​ក្រុម​ភ្ញៀវ​បាន​ឡើយ​ ហើយ​ឱកាស​បណ្តើរ​បាល់​​ចូល​តំបន់​គ្រោះ​ថ្នាក់​របស់​គេ​ក៏​មិន​សូវ​មាន​ថែម​ទៀត។ ផ្ទុយ​ទៅ​វិញ​ Lanexang ជា​អ្នក​​គ្រប់​គ្រង​បាល់​បាន​ច្រើន​ និង​ស៊ុត​ជា​​លើ​ទី​របស់​បឹងកេត​ជា​ច្រើន​លើក។ ទី​បំផុត​​ក្រុម​ជើង​ឯក​ឡាវ​បាន​ស៊ុត​ចូល​ទី​បឹងកេត​បាន​សម្រេច​២​គ្រាប់​ដោយ​ប្រធាន​ក្រុម​ ​Vongchiengkham នៅ​នាទី​ទី​៣៩​ និង​ Khochalern នៅ​នាទី​ទី​៤៥+២។
ចំពោះ​ការ​ប្រកួត​វគ្គ​ទី​២​ ម្ចាស់​ផ្ទះ​បឹងកេត​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ និង​មាន​ឱកាស​ជា​ពីរ​ទៅ​បី​លើក​ ប៉ុន្តែ​ខ្សែប្រយុទ្ធ​បាន​ស៊ុត​ខុស​គោល​ដៅ​ពោល​​គឺ​បាញ់​ឡើង​លើ​​ ខណៈ​ក្រុម​ភ្ញៀវ​បាន​វាយ​បក​ម្តង​ម្កាល​ដែរ​​ និង​​​នៅ​នាទី​ទី​៨១​ស៊ុត​បាន​១​គ្រាប់​​ទៀត។ ចប់​ការ​ប្រកួត​បឹងកេត​អង្គរ​ចាញ់​ Lanexang United​ ដោយ​លទ្ធផល​ ៣-០។
ក្រុម Lanexang United
ដូច្នេះ​បឹងកេត​អង្គរ​​បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​​៣​ដោយ​ត្រូវ​ទទួល​បាន​ប្រាក់​រង្វាន់​៣​ម៉ឺន​ដុល្លារ​អាមេរិក​​ ខណៈ​ក្រុម​ជើង​ឯក​ឡាវ​ Lanexang United ​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​ក្រុម​ថៃ​ Burriram United ​ដើម្បី​ដណ្តើម​ជើង​ឯក៕
Share on Google Plus

About New Movie

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
loading...