ជំងឺបេះដូង គឺជាមូលហេតុនាំមុខគេនៃការស្លាប់នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ Centers for Disease Control and Prevention ហៅកាត់ថា CDC។ នៅសហរដ្ឋអាមេរិក មនុស្សម្នាក់ក្នុងចំណោម ៤នាក់បានស្លាប់ដោយសារតែជំងឺបេះដូង។ មិនតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំមនុស្សប្រហែល ៦សែន ១ម៉ឺននាក់ បានស្លាប់ដោយសារជំងឺនេះ។
រោគសញ្ញានៃជំងឺបេះដូង អាស្រ័យលើប្រភេទនៃជំងឺបេះដូងដែលអ្នកកើតមាន។ យើងសូមលើកយករោគសញ្ញានៃ Arrhythmia (ជំងឺចង្វាក់បេះដូងខុសធម្មតា) មកបង្ហាញ។ វាអាចបង្កឲ្យបេះដូងអ្នកលោតលឿនខ្លាំង, យឺតខ្លាំង ឬ មិនទៀងទាត់ខុសធម្មតា។ រោគសញ្ញារបស់វាមានដូចជា៖
- ញ័រទ្រូង
- ចង្វាក់បេះដូងលោតលឿន (tachycardia)
- ចង្វាក់បេះដូងយឺត (bradycardia)
- ឈឺទ្រូង ឬមិនស្រួល
- ដង្ហើមខ្លី
- ឈឺក្បាលតិចៗ
- វិលមុខ
- ដួលសន្លប់ ឬជិតដួលសន្លប់
ដកស្រង់និងកែសម្រួលពីសៀវភៅសុខភាព


Blogger Comment
Facebook Comment