ស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធដំណើរការប្លែកៗ តែមានសមត្ថភាពខ្ពស់ និងប្រព័ន្ធការពារសុវត្ថុិភាពល្អឥតខ្ចោះសូម្បីតែអ្នកនយោបាយភាគច្រើនក៏ប្រើស្មាតហ្វូនទាំងនេះដែរ


ជាការពិតណាស់ ស្មាតហ្វូនត្រូវបានទទួលការប្រើប្រាស់ពីសំណាកមនុស្សជាតិនៅទូទាំងសកលលោក ព្រោះវាពិតជាមានសមត្ថភាពខ្ពស់ និងជួយសម្រួលដល់ការងារមនុស្សបានមួយផ្នែកធំ។ ដោយឡែក ការអភិវឌ្ឍលើបច្ចកវិទ្យាក៏មានការរួមចំណែកពីរយៈស្មាតហ្វូនដែល ពោលគឺបច្ចកវិទ្យាកាន់តែរីកចម្រើននោះស្មាតហ្វូនក័កាន់តែមានភាពអស្ចារ្យដែរ តែបច្ចេវិទ្យានេះដដែលក៏អាចដើរតួរជាភាវៈអាក្រក់ក្នុងការចូលលួចឯកសារក្នុងស្មាតហ្វូនរបស់អ្នកដែរ។ ដូចនេះ លោកអ្នកត្រូវជ្រើសរើសយកស្មាតហ្វូនណាដែលមានសមត្ថភាពខ្ពស់ក្នុងការការពារសុវត្ថិភាពបានល្អ។
1
1/ Silent Circle’s Blackphone 2
ក្រុមហ៊ុន Swiss បានធ្វើការដាក់លក់ម៉ូដែលស្មាតហ្វូនថ្មីរបស់ខ្លួនដែលមានឈ្មោះថា Blackphone 2។ ដោយលោក Philip Philip និងលោក Mike Janke ដែលជាអ្នកបង្កើតក្រុមហ៊ុននេះឡើង បានទទួលបានលិខិតសរសើរស្ដីពីការស្រាវជ្រាវទាក់ទងទៅនឹងការការពារសុវត្ថិភាព បានធ្វើការផលិតទូរស័ព្ទនេះឡើងដោយប្រើប្រាស់ Android ជំនាន់ក្រោយបង្អស់របស់ Google។ Silent OS ត្រូវបានបង្កើតឡើងជាមួយនឹង មុខងារប្រព័ន្ធការពារភ្ជាប់មកជាមួយទូរស័ព្ទស្រាប់ ដែលធ្វើការចល័តនិងលុបបំបាត់រាល់ការជ្រៀតចូលនៃកម្មវិធីមិនសមស្របណាមួយ។
ក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមថា ស្មាតហ្វូនមួយនេះដែរមានសមត្ថភាពខ្ពស់ក្នុងការចាប់យកការ Update ដោយឆាប់រហ័សពោលគឺវាត្រូវការពេលប្រមាណជា 72ម៉ោងប៉ុណ្ណោះសម្រាប់ទាញយក។ ម៉ូដែលស្មាតហ្វូន Blackphone 2 នេះដែរត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ទំហំ5.5អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព Full HD ជាមួយនឹងកាមេរ៉ាមុខទំហំ 5MP និងក្រោយទំហំ 13MP។ ចំពោះថាមពលថ្មវិញមានទំហំ 3060mAh។ សម្រាប់ប្រព័ន្ធដំណើរការវិញ Blackphone 2 រត់ដោយ 1.7GHz Octa-Core ជាមួយនឹង RAM ទំហំ 3GB និងអង្គផ្ទុកទិន្នន័យ 32GB។
2
2/ Blackberry’s DTEK50
ការស្រាវជ្រាវទាក់ទងទៅនឹង Motion’s Blackberry DTEK50 បាននិយាយថា ទូរស័ព្ទរបស់ពួកគេគឺមួយ ក្នុងចំណោមទូស័ព្ទដែលមានប្រព័ន្ធការពារសុវត្ថិភាពខ្លាំងក្នុងពិភពលោក និងកំពុងចលាចលលក់លើទីផ្សារផងដែរ។ Blackberry ត្រូវបានភ្ជាប់មកជាមួយនឹងប្រព័ន្ធតាមដានសុវត្ថិភាព ដែលធ្វើការដឹកនាំប្រព័ន្ធដំណើរការ Android ក៏ដូចជាសកម្មភាពរបស់កម្មវិធី។
ស្មាតហ្វូនេះដដែល មានប្រព័ន្ធគ្រប់គ្រងលើលេខសំងាត់ ពោលគឺអាចឲ្យលោកអ្នករក្សាទុកលេខសំងាត់ទាំងឡាយនៅកន្លែងតែមួយ ហើយភាគច្រើននៃលេខកូដសំងាត់គឺប្រភេទ PIN Lock។ តួខាងក្រៅនៃស្មាតហ្វូនពុំត្រូវបានរចនាឡើយដោយភាពទាក់ទាញប៉ុន្មានទេ ពោលគឺអេក្រង់ទំហំ 5.2អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព Full HD កាមេរ៉ាក្រោយមានទំហំ 8MP និងកាមេរ៉ាមុខទំហំ 13MPជាមួយនឹងមុខងារ Auto Focus។ ចំពោះថាមពលថ្មមានទំហំ 2610mAh នឹងដំណើការដោយ 1.5 GHz Octa-Core ជាមួយនឹង RAM 3GB និងអង្គផ្ទុកទិន្នន័យ 16GB។
3
3/ Black by Boeing
សម្រាប់ស្មាតហ្វូនមួយទៀត សម្រាប់អ្នកដែលត្រូវការការការពារសុវត្ថិភាពខ្ពស់លើទូរស័ព្ទនោះគឺស្មាតហ្វូនម៉ូដែល Black របស់ Boeing។ ដោយឡែក ក្រុមហ៊ុននេះដែរត្រូវបានស្គាល់ថា ជាក្រុមហ៊ុនដែលអភិវឌ្ឍន៍លើផលិតផលយន្ដហោះតែប៉ុណ្ណោះ តែឥឡូវនេះពួកគេបានចូលរួមចំណែកក្នុងការផលិតស្មាតហ្វូនដែរ។
ក្រុមហ៊ុនមួយនេះបានបញ្ជាក់ថា សម្រាប់ផលិតផលស្មាតហ្វូនរបស់ខ្លួនគឺពុំត្រូវបានបំពាក់ជាមួយគ្រឿងអេឡិចត្រូនិចណាដែលធ្លាប់បានប្រើប្រាស់ឡើយ នេះបានន័យថា ប្រសិនបើមាននរណាម្នាក់ព្យាយាមចូលក្នុងទូរស័ព្ទរបស់អ្នក វានឹងធ្វើការលុបទិន្នន័យក៏ដូចជាកម្មវិធីទាំងអស់ចោលផងដែរ ដើម្បីការពារសុវត្ថិភាព។ សម្រាប់ស្មាតហ្វូនេះដែរត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ទំហំ 4.3អ៊ីញ ជាមួយនឹងកម្រឹតបង្ហាញរូបភាព 540 x 960 pixels តែប៉ុណ្ណោះ។ អាចនិយាយថាបាន ស្មាតហ្វូនមួយនេះពុំសូវមានអ្វីដែលអស្ចារ្យនោះទេ សម្រាប់កាមេរ៉ាវិញក៏ពុំទាន់មានដែរ។ យ៉ាងណាវិញ ស្មាតហ្វូននេះដំណើរការដោយប្រព័ន្ធដំណើរការ 1.2 GHz Cortex-A9។
4
4/ Turing Phone
ក្រុមហ៊ុនមួយដែលមានឈ្មោះថា Turing Robotic Industries គឺជាអ្នកដែលផ្ដួចផ្ដើមបង្កើតស្មាតហ្វូននេះឡើង។ វាមានរូបរាងស្រស់ស្អាត ដែលត្រូវបានផលិតឡើងជាមួយនឹងល្បាយនៃសារជាតិពណ៌ប្រផេះដែលមានដូចជា ស្ពាន់, ប្រាក់, អាលុយមីញ៉ូម និងនីកែល ហើយស្មាតហ្វូននេះដែរត្រូវបានក្រុមហ៊ុនដាក់ឈ្មោះហៅក្រៅថា “Unbreakable (មិនអាចបំបែកបាន)” ព្រោះវាមានសភាពរឹងម៉ាំ ធន់ និងស្រស់ស្អាតផងដែរ។ តាមរយៈក្រុមហ៊ុនផ្ទាល់បាននិយាយថា ស្មាតហ្វូននេះគឺពិតជាសាកសមសម្រាប់អ្នកធ្វើការធំៗដូចជាអ្នកនយោបាយជាដើម។ វាមានប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ដោយមានបំពាក់លេខកូដសុវត្ថិភាព និងមានតែអ្នកដែលស្ថិតក្រោមការកំណត់របស់អ្នកប្រើប្រាស់ប៉ុណ្ណោះទើបអាចបើកលេខកូដបាន។
ស្មាតហ្វូននេះដំណើរការដោយ Sailfish OS រួមបញ្ចូលជាមួយនឹង uring AEmaeth UI។ វាត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ទំហំ 5.5អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព Full HD។ សម្រាប់កាមេរ៉ាមុខមានទំហំ 8MP និងកាមេរ៉ាក្រោយមានទំហំ 13MP ជាមួយនឹង Flash 2គ្រាប់។ ចំពោះថាមពលថ្មមានទំហំ 3000mAh សម្រាប់ការដំណើរការរបស់ Quad Krait 2.5 GHz។ RAM មានទំហំ 3GB ជាមួយនឹងអង្គផ្ទុកទិន្នន័យ 16GB, 64GB រឺ 128GB ទៅតាមជម្រើសអ្នកប្រើប្រាស់។
5
Share on Google Plus

About New Movie

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
loading...