អាមេរិក​ព្រមាន​ប្រជាជន​ច្រើន​លាន​នាក់​អាច​បាត់បង់​ការងារ​នា​ពីរ​បី​ឆ្នាំ​ខាង​មុខ ព្រោះ​មនុស្ស​យន្ត


របាយការណ៍​ថ្មី​មួយ​ពី​សេតវិមាន​អាមេរិក​បាន​ព្រមាន​ថា​ប្រជាជន​ច្រើន​លាន​នាក់​អាច​នឹង​បាត់បង់​ការងារ​របស់​ខ្លួន ដោយ​សារ​មនុស្ស​យន្ត​នឹង​ចូល​មក​ធ្វើ​ការងារ​ជំនួស។
អ្នក​ធ្វើ​ការ​ដែល​មិន​សូវ​មាន​ជំនាញ និង​មាន​ការ​អប់រំ​ទាប​នឹង​ត្រូវ​រង​ឥទ្ធិពល​ខ្លាំង​បំផុត ក្នុង​របត់​នេះ។ បច្ចេកវិទ្យា​មួយ​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​ភាព​មិន​ស្មើ​គ្នា​ផ្នែក​ទ្រព្យ​សម្បត្តិ​កាន់​តែ​កើន​ឡើង​ផង​ដែរ។
ទោះ​យ៉ាង​ណា ពួក​មនុស្ស​យន្ត​នឹង​ជួយ​ជំរុញ​ការ​បង្កើន​ផលិតផល​ក្នុង​ប្រទេស ដែល​អាច​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​សម្រាប់​ប្រាក់​ចំណូល​របស់​បុគ្គលិក​ដែល​ធ្វើ​ការ។ ​ដូច្នេះ​រដ្ឋាភិបាល​នឹង​សម្រេច​បង្កើត​មនុស្ស​យន្ត​ដដែល ខណៈ​ការងារ​ថ្មី​ៗ​ជា​ច្រើន​នឹង​ត្រូវ​បង្កើត​ឡើង សម្រាប់​កម្មករ​ឬ​អ្នក​ធ្វើ​ការ​ដែល​ត្រូវ​មនុស្ស​យន្ត​ដណ្ដើម​ការងារ។



បុគ្គលិក​ជា​មនុស្ស​នៅ​តែ​មាន​តម្រូវការ​សម្រាប់​ការ​ទាក់ទង​ជាមួយ​អតិថិជន ការ​អភិវឌ្ឍ​មនុស្ស​យន្ត ការងារ​គ្រប់គ្រង​ផ្សេង​ៗ ក៏​ដូច​ជា​ការងារ​គ្រប់គ្រង​បច្ចេកវិទ្យា ៕
Share on Google Plus

About New Movie

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
loading...